Annabelle គឺជាក្មេងស្រីដំបូង បន្ទាប់ពី ៥ ជំនាន់នៃគ្រួសារ ដែលកើតបានតែកូន ប្រុសនោះនេះបើរាប់ពីត្រកូលអ្នកស្រី Margaret ដែលចាប់ផ្តើមនៅឆ្នាំ ១៨៨២ ។
ក្នុងតំបន់អាស៊ី តំណពូជ ជារឿងសំខាន់ខ្លាំងណាស់ ជាពិសេសតំណវង្សត្រកូល ។
រយៈពេល ៥ជំនាន់ ពោលគឺ ១៣២ ឆ្នាំ គ្រួសារលោក Lee អាយុ ៣៣ ឆ្នាំ ក្នុងប្រទេសអង់គ្លេស មិនដែលមានកូនស្រីឡើយ ហើយទារក Annabelle Rose Waring ដែលកើតនៅខែ វិច្ឆិកាឆ្នាំ ២០១៤ បានក្លាយជា ម្ចាស់ក្សត្រីនៃគ្រួសារដំបូង ក្នុងរយៈពេល ៥ ជំនាន់ ។ លោក Lee មុននឹងមានកូនស្រីនេះ គឺមានកូនប្រុស ២ រួចរាល់ហើយ ដោយមិនសង្ឈឹមថាបានកូនស្រីឡើយ តែសំណាងល្អ បំផុត គឺកើតមកកូនស្រី ទៅវិញ ។
Lee និង ប្រពន្ធខ្លួន Deborah បានសម្រេចចិត្តមិនពិនិត្យ ឬអេកូភេទកូនក្នុងផ្ទៃឡើយ ដោយក្នុងចិត្តគិតថា ជាកូនប្រុស តែកើតមក បានធ្វើឲ្យគ្រួសារ ៥ ជំនាន់ មានអាយុ កាល ១៣២ ឆ្នាំ នេះ ទៅជារីករាយ ព្រោះតែទទួលបានទារកស្រីដំបូង។
ក្មេងស្រី Annabelle កើតនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅមន្ទីរពេទ្យ Chorley ទម្ងន់ ៣ គីឡូក្រាម បន្ទាប់ពីកើតបាន ១ខែ គ្រួសារយកទៅថ្លឹង មានទម្ងន់ ៤ គីឡូក្រាម៕
មតិយោបល់