ការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុម Everton និង Sevilla ពិតជាជក់ចិត្តយ៉ាងខ្លាំង ដោយក្រុមទាំង២ បានរក្សាលទ្ធផល ២-២ រហូតដល់ចប់ការប្រកួត ៩០នាទីពេញ។
ក្នុងជំនួបមិត្តភាព ដែលរៀបចំឡើង ក្នុងទឹកដីរបស់ក្រុម Everton បានធ្វើឲ្យអ្នកគាំទ្រ របស់ក្រុមអង់គ្លេសមួយនេះខកចិត្តយ៉ាងខ្លាំង។ ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ Everton បានរកគ្រាប់បាល់នាំមុខមុនតាំងពីដើមតង់ទី១ នៅនាទីទី១ ដោយការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធចំណូលថ្មី វ័យ ២១ឆ្នាំ Sandro Ramirez ដោយបានធ្វើឲ្យក្រុម Everton នាំមុខក្រុម Sevilla ១-០ នាតង់ទី១។ ឈានចូលដល់តង់ទី២ ក្រុមភ្ញៀវ Sevilla បានរកគ្រាប់បាល់តាមស្មើមកវិញ ក្នុងនាទីទី ៥៨ ដោយកីឡាករ Ever Benega ខណះ ៣នាទីបន្ទាប់ ពោលនៅនាទីទី ៦១ កីឡាករ Benega ដដែល រកបាន១គ្រាប់បន្ថែមទៀតឲ្យក្រុម Sevilla នាំមុខវិញ លើក្រុម Everton ដោយការទាត់បាល់ ១១ម៉ែត្រ ក្រោយពីខ្សែការពារក្រុម Everton បង្កកំហុស ក្នុងតំបន់គ្រោះថ្នាក់។
យ៉ាងណាវិញ ក្រុម Everton បានសងសឹក ដោយបាល់ ១១ម៉ែត្រ នៅនាទីទី៨១ វិញ ដោយការបង្កកំហុសរបស់ខ្សែការពារក្រុម Sevilla ជាហេតុធ្វើឲ្យ កីឡាករ Kevin Mirallas ស៊ុតតាមស្មើឲ្យក្រុម Everton វិញ។
ខាងក្រោមនេះ គឺជាវីដេអី ហាយឡាយ ការប្រកួតរវាងក្រុម Everton និង Sevilla ៖
https://www.youtube.com/watch?v=8wkNurlVXM4
មតិយោបល់