ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី លួចទ្រព្យសម្បត្តិរោងចក្រកាត់ដេរ។
ការចាប់ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរោងចក្រអ៊ីនធើហបវែល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានគ្នា៦នាក់ ប្រើកន្ត្រៃកាត់ដែក(ថ្មើរជើង)មានឈ្មោះ នួន សារុំ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ សំណង់ មានទី លំនៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន) និងបក្ខពួក៥នាក់ទៀតគេចខ្លួន។
ចំណែកតំណាងក្រុមហ៊ុនឈ្មោះ ឆេង សុផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ប្រធានរដ្ឋបាលរោងចក្រ ស្នាក់នៅភូមិអូរដឹម សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈបាត់បង់ ខោជើងវែងចំនួន៥២០ខោ ស្មើនឹង៣៥០០ដុល្លារ(បីពាន់ប្រាំរយដុល្លារអាមេរិក)។ សម្ភារៈបន្សល់ទុក ខោជើងវែងពណ៌ក្រហម-ស-ខៀវ-ខ្មៅ ចំនួន១០បាវ,កន្ត្រៃកាត់ដែក១ ជារបស់ជនសង្ស័យ។
មុនពេលកើតហេតុខាងលើ ជនសង្ស័យចំនួន៦នាក់ បានធ្វើសកម្មភាពកាត់ចំរឹងដែកបង្អួច ចូលលួចខោអាវរោងចក្រ ហើយដល់ម៉ោងកើតហេតុខាង លើ ត្រូវសន្ដិសុខយាមបាន ឃើញព័ទ្ធចាប់ជនសង្ស័យបានម្នាក់ខាងលើ យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ចំណែកបក្ខពួក៥នាក់ទៀតគេចខ្លួនបាត់។
ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕
មតិយោបល់