កាលពីម្សិលមិញនេះ មានសេចក្ដីរាយការណ៍ថា ការដែល Apple ពន្យារពេល iPhone 5S ដោយសារតែការបំពាក់បច្ចេកវិទ្យាស្គែនម្រាមដៃ ប៉ុន្តែនៅថ្ងៃនេះវិញ សារព័ត៌មាន Bloomberg បានចុះផ្សាយនូវព័ត៌មានចចាមអារ៉ាមមួយថា iPhone 5S ត្រូវបានពន្យារពេល ដោយសារតែ iPhone 5S ត្រូវបានពង្រីកអេក្រង់ធំជាងមុន រហូតដល់ទៅ ៤.៣អ៊ីង ដេលពីមុនមានត្រឹមតែ ៤អ៊ីង។
សារព័ត៌មាន Bloomberg បានចុះផ្សាយថា ព័ត៌មាននេះមានប្រភពដើមនៅក្នុងប្រទេសចិន ដែលសារព័ត៌មាន Commercial Times ជាអ្នកចុះផ្សាយ។
គួរបញ្ជាក់ផងដែរថា នៅមុននេះ មានព័ត៌មានជាច្រើនបានចុះផ្សាយ និងបង្ហាញនូវរូបភាព iPhone ជំនាន់ថ្មី ប៉ុន្តែសុទ្ធសឹងតែជាព័ត៌មានចចាមអារ៉ាមទាំងអស់៕
ព័ត៌មានជាតិ
មតិយោបល់