ព័ត៌មានជាតិ

នគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាល: នគរបាលស្រុកស្អាង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសិត្បូរ ធ្វើការឃាត់ច្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) បានចំនួន២៦កញ្ចប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧
នៅចំណុចភូមិ សិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន២នាក់(ឃាត់ខ្លួន)
១ – ឈ្មោះ ផា ណុប ហៅ តុប ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
២ – ឈ្មោះ សុខ ណាត ហៅ ត្រេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិសិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន ៖
១ – ម្សៅក្រាមពណ៌ស សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២៦កញ្ចប់ ។
២ – ទូរសព្ទចំនួន២ គ្រឿង ម៉ាក ណូគា (អ៊ិនចុចពិល) ។
៣ – កូនកាំបិត ដង ពណ៌លឿង ចំនួន១ ។
៤ – ឧបករណ៍សម្រាប់វេចខ្ចប់មួយចំនួន ។

លោកអធិការបញ្ជាក់ថា៖ នៅថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង ១០និង២០នាទី ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិសិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ផាណុប និង ឈ្មោះ សុខ ណាត បានរកឃើញគ្រឿងញៀន ចំនួន ២៦កញ្ចប់តូច រួចឃាត់ខ្លួន បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ផា ណុប ហៅ តុប និង ឈ្មោះ សុខ ណាត ហៅ ត្រេន បានសារភាពថា ខ្លួនចូលលុយគ្នាបានចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល) ទិញគ្រឿងញៀនចំនួន ២៦កញ្ចប់តូច ក្នុងតម្លៃ ២០០,០០០៛ (ម្ភៃម៉ឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ វាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដើម្បីយកទៅលក់បន្ត។

បន្ទាប់មកបញ្ជូនជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់