ភ្នំពេញៈ ពួកក្មេងទំនើងពីរក្រុមចេញពីក្លិប នាគមាស បានផ្ទុះជម្លោះ ហើយជិះម៉ូតូ ដេញវាយគ្នា រហូតជ្រុលមកបុក កម្មករអូសរទេះស៊ីនទ្រី បណ្តាលឲ្យកម្មករម្នាក់រងរបួសធ្ងន់ ចំណែកឯក្រុមក្មេងទំនើង ដែលជាអ្នកបង្កហេតុ របួសស្រាល កាលពីម៉ោង១និង៥០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ។
តាមអ្នកដែលបាន ឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា គេបានឃើញ ក្មេងពីរក្រុម ដែលចេញពីផឹកស៊ីនៅក្លិប នាគមាស មានទីតាំងតាមផ្លូវជាតិលេខ៥ លុះមកដល់កន្លែងកើតហេតុ មានម៉ូតូ០១គ្រឿង បានជ្រុលទៅបុក រទេះកម្មកររុញសំរាម ស៊ីនទ្រី បណ្តាល ឲ្យកម្មករស៊ីនទ្រីម្នាក់ ដួលបោកក្បាលលើថ្នល់ រងរបួសជាទម្ងន់។
ក្រោយពេលកើតហេតុ ប៉ូលិសបានបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យ ចំណែកក្រុមបង្ក បញ្ជូនទៅកាន់ប៉ុស្តិ៍ ប៉ូលិសទួលសង្កែ ដើម្បីដោះស្រាយតាមច្បាប់៕
មតិយោបល់