ព័ត៌មានជាតិ

កម្លាំងចម្រុះខណ្ឌឫស្សីកែវ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទ្រព្យសម្បត្តិតែមិនបានសម្រេច កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១២និង៣០នាទី រំលងអាធ្រាតដែលស្ថិតនៅចំណុចបន្ទប់ផ្ទះជួល ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៅ សុជាតិ ហៅម៉ៅ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវបេតុង ក្រុម៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ហើយក៏ជាមុខសញ្ញាដែលធ្លាប់ជាប់ពន្ធនាគារចំនួន ២ដងផងដែរ ។

ចំណែកឯជនរងគ្រោះឈ្មោះ សៃ ឈុនលៀង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ស្រាប់តែមានប្រជាពលរដ្ឋបានប្តឹងមកសមត្ថកិច្ចយើងថា មានចោរចូលលួចទ្រព្យសម្បត្តិ ក្រោយពីបានទទួលដំណឹងហើយ កម្លាំងសមត្ថកិច្ច ក៏បានចុះមកដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងដែលជនសង្ស័យលួច យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិច្បាប់៕

photo_2016-09-26_14-10-53photo_2016-09-26_14-10-46photo_2016-09-26_14-10-48photo_2016-09-26_14-10-51

មតិយោបល់