ព័ត៌មានជាតិ

រន្ធត់! សាំយ៉ុងបើកលឿនបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្រី្តម្នាក់ស្លាប់

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ
2y-0854 អ្នកបើកបររត់គេចខ្លួនបាត់ បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1N-5376 ជិះដោយឈ្មោះ ស៊ុយ សឹងហេន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករក្សាទុកនៅចរាចរណ៍ជើងគោកខេត្តបាត់ដំបង។ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/5mRDx771d3I

មតិយោបល់