ព័ត៌មានជាតិ

គាំងបេះដូង ដេកស្លាប់តែម្នាក់ឯង នៅបាត់ដំបង

បាត់ដំបង: មានករណីមនុស្សដេកស្លាប់ម្នាក់ នៅព្រឹកវេលាម៉ោង៧និង០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផែនទីលេខ ៧០១៥២ ៦៤១៤០ ក្រុមទី១៤ ភូមិស្ទឹងដាច់ ឃំុបវេល ស្រុកបវេល ខេត្តបាត់ដំបង។

យោងតាមភ្នាក់ងារ Post News រាយការណ៍មុននេះបន្តិច អ្នកស្លាប់ឈ្មោះ ប៉ាន់ យ៉ាត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ មុខរបរកម្មករសំណង់ របស់ថៅកែឈ្មោះ ជា វ៉ា ភេទ ប្រុស អាយុ ៤០ ឆ្នាំទីលំនៅជាមួយគ្នា។

សូមបញ្ចាក់ថា ករណីស្លាបនេះដោយសារ គាំងបេះដូង បច្ចុប្បន្នថៅកែ កំពុងរៀបចំធ្វើបុណ្យឲ្យនៅវត្តស្វាយជ្រំុ ភូមិឃំុខាងលើ តាមប្រពៃណី ក៍ប៉ុន្តែសាកសព នៅពោះម៉ាយដេកស្លាប់ នៅនឹងរោងកម្មករ នៅទ្បើយទេ៕photo_2016-04-20_11-24-17 photo_2016-04-20_11-24-18 photo_2016-04-20_11-24-19

មតិយោបល់