ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ កើតឡើងចំនួន ១១លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី១នាក់) រងរបួសធ្ងន់ ៩នាក់ (ស្រី៤នាក់) និងរបួសស្រាល ៧នាក់ (ស្រី២នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៩គ្រឿង រួមមាន ម៉ូតូចំនួន ១០គ្រឿង, រថយន្តធុនតូច ៧, រថយន្តធុនធំ ២គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៦លើក (ស្លាប់ ១០នាក់) ,ស្រវឹង ១លើក , មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់ ៣លើក (ស្លាប់ ២នាក់) , កត្តាយានយន្ត ១លើក (ស្លាប់ ១នាក់) ប្រជែង ៣លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២១នាក់ (យប់១០នាក់ ) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៨លើក , ផ្លូវខេត្តក្រុង ៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនធំ ២លើក , រថយន្តធុនតូច ៥លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន កំពង់ធំ ២លើក(ស្លាប់២នាក់ ស្រី១នាក់ ) របួស២នាក់ , កំពង់ចាម ២លើក ស្លាប់១នាក់ របួស២នាក់ និងខេត្តកំពត ១លើក ស្លាប់ ១នាក់ ។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,១៥៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៩៣៤គ្រឿង និងពិន័យសរុប ១,២២៤គ្រឿង ៕
មតិយោបល់