ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

៦០០០នាក់ បានរត់គេចចេញពីការវាយប្រហារនៅក្នុងភាគខាងជើងប្រទេសស៊ីរី

ស៊ីរី: យោងតាមក្រុមអ្នកឃ្លាំមើលបានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា មានមនុស្សជាង ៦០០០នាក់ បានរត់គេចខ្លួន នៅភាគខាងជើងស៊ីរី នៅក្នុងការវាយប្រហារដោយរដ្ឋអ៊ីស្លាម (IS)។ ការវាយប្រហារគឺនៅលើតំបន់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ព ប្រជាធិបតេយ្យស៊ីរី ហៅកាត់ថា (SDF) ដែលគាំទ្រដោយអាមេរិក ។

ពេលនេះរដ្ឋអ៊ីស្លាមបានបង្កឱ្យការវាយលុកលើតំបន់កាន់កាប់ដោយកងទ័ព SDF បានគ្រប់គ្រងនៅជនបទភាគខាងជើងនៃទីក្រុងអាឡេប៉ូ ដែលមាន ទំហំ ធំទូលាយនៅក្នុងការសងសឹកចំពោះការវាយប្រហាររបស់កងទ័ព SDF ទៅលើទីតាំងក្រុមភេរវកម្មនៅក្នុងទីជនបទភាគខាងជើងនៃខេត្ត Al-Raqqa រដ្ឋធានីនៃ IS ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា មនុស្សដែលបានភៀសខ្លួនទៅកាន់តំបន់ផ្សេងទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ កងទ័ពស៊ីរី SDF ពោលគឺស្ថានភាពទូទៅមនុស្សជាតិមានការលំបាកនៅតាមក្រុងនានា។ កងទ័ព SDF នេះដែលត្រូវបានគេទើបតែបានបង្កើតឡើងពីពួកយុទ្ធ ជនឃឺដនិងអារ៉ាប់បានធ្វើការវាយលុកដើម្បីគ្រប់គ្រងតំបន់នៅភាគខាងជើងអាល់រ៉ាក់កា ដែលគាំដោយសហរដ្ឋអាមេរិមួយ៕

refugees.jpg.size.custom.crop.1086x724

មតិយោបល់