ព័ត៌មានជាតិ

Update: បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន៥នាក់មកតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាលៈ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនយុវជនប្រុស ស្រីចំនួន៥នាក់ មកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យចំនួន៥នាក់ (ឃាត់ខ្លួន) ១ឈ្មោះ មៀង តៃណៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាដក ជនជាតិខ្មែរ មានទីលំនៅភូមិចុងកោះ ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល។ ២ឈ្មោះសាត រ៉ាវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាដក ជនជាតិខ្មែរ មានទីលំនៅភូមិសណ្តា ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល។ ៣ឈ្មោះ ជា សុខហេង ហៅបារាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ឃុំកើតហេតុ។ ៤ឈ្មោះ សុវណ្ណ ស្រីយ៉ា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រោលគោ សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ ៥ឈ្មោះ ឡាង យ៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកំពង់ត្របែក ខេត្តព្រៃវៃង។ វត្ថុតាងចាប់យករួមមាន ឧបករណ៍សំរាប់ជក់ថ្នាំញៀន និងម៉ូតូចំនួន ១គ្រឿង ម៉ាកសង់ប៊ិចពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1H -4219។

នៅពេលកើតហេតុជនសង្ស័យទាំង៥នាក់បានកំពុងប្រើប្រាស់ថ្នាំញៀននៅលើផ្ទះឈ្មោះ ជា សុខហេង ហៅបារាំង ប្រជាពលរដ្ឋរាយការមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវ កម្លាំងប៉ុស្តិ៍បានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ កំពុងស្ថិតក្រោមការសាកសួរ របស់តំណាងអយ្យការ៕

មតិយោបល់