ព័ត៌មានជាតិ

មនុស្ស ៣នាក់រងរបួសធ្ងន់-ស្រាល ខណៈម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹង

បន្ទាយមានជ័យ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​​​ម៉ូតូ ​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​​មនុស្ស​​ ២​នាក់​​រង​របួសធ្ងន់​ ​និង​ស្រាល​​ម្នាក់​ ​​កាលពី​នៅ​វេលា​ម៉ោង​ ​៧​យប់​ ថ្ងៃទី​៦ ​ខែមេសា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្លូវ​លេខ​ 268A​ ស្ថិតនៅ​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ​ស្រុក​ភ្នំស្រុក ​ខេត្ត​បន្ទាយ​មានជ័យ​។

អាវុធហត្ថ​ស្រុក​ភ្នំស្រុក​ បាន​ឲ្យ​ដឹងថា​ ​មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​ ១​គ្រឿង ​ម៉ាក​ស្មាស់​ ​គ្មាន​ស្លាក​លេខ ​បើក​បញ្ច្រាសទិស​គ្នា​ ពី​ត្បូង​ទៅ​ជើង ​លុះ​បើក​មកដល់​ចំណុច​កើត​ហេតុ ​ក៏បាន​រេ​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ ​១​គ្រឿង​ទៀត​ ម៉ាក​ឌ្រឹម​ C១២៥​ ផលិត​នៅ​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ​បន្ទាយ​មានជ័យ​ ១M ៩២៣១ ​យ៉ាងពេញទំហឹង​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​-ស្រាល​​ រហូត​ទៅ​ដល់​ ​៣នាក់ ​នៅ​នឹង​កន្លែង​។

អាវុធហត្ថ​ បន្ដ​ទៀត​ថា​ ​ជន​រងគ្រោះ​មានឈ្មោះ រ៉ង​ ស៊ុយ ភេទ​ប្រុស​ អាយុ ៣២​ឆ្ នាំ​រស់នៅ​ភូមិ​យាង​ ឃុំ​អូ​បី​ជាន់​ ស្រុក​អូជ្រៅ​ ខេត្តបន្ទាយមានជ័យ​ បណ្តាល​ឲ្យ​របួសធ្ងន់​បែក​ក្បាល​ជង្គង់​ខាង​ស្តាំ​ បញ្ជូន​ទៅ​មន្ទី​រពេទ្យ​មង្គល​បូរី​ អ្នកបើក​ ២​នាក់ ​រួមដំណើរ​មាន​ឈ្មោះ​ រ៉​ន ​សា​ខន ភេទ​ប្រុស​អាយុ​ ៣១​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ​សរ​ឃុំ​ពន្លៃ ​ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ ​រងរបួសស្រាល។ ចំណែក​ភាគ​គី​ម្ខាង​ទៀត ​មាន​ឈ្មោះ ឃ្លាំង ឃ្លឿ​ម​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយស្នួល ឃុំ​ប៉ោយ​ចារ ​ស្រុក​ភ្នំស្រុក ​ខេត្តបន្ទាយមានជ័យ​ បណ្តាល​ឲ្យ​រង​របួស​ក្បាល​ខាងឆ្វេង​ធ្ងន់ ​បញ្ជូន​ទៅ​មន្ទីរ​ស្រុក​មង្គល​បូរី​។

បច្ចុប្បន្ន ​​ម៉ូតូ​ទាំង ​២​គ្រឿង​ ត្រូវបាន​នគរបាល​ យក​ទៅ​រក្សា​​ទុក​នៅ​ប៉ុស្តិ៍ ​ឃុំ​ប៉ោ​យ​ចារ​ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

image image_1 image_3 image_4

មតិយោបល់