ព័ត៌មានជាតិ

ហុងដាពន្លះCBR បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់

កំពង់ស្ពឺ: មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១៣៥-១៣៦ ត្រង់ចំណុចទួលទម្លាប់ ស្ថិតភូមិភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1O-0877 ទិសដៅពិលិចទៅកើត បើកបរដោយឈ្មោះ កែម មិនា ភេទប្រុស អាយុ ២១ ឆ្នាំ (ស្លាប់) រួមដំណើរដោយឈ្មោះ វ៉ឹម ញ៉ាញ់ ភេទប្រុស អាយុ ១៩ ឆ្នាំ (របួសធ្ងន់)​ អ្នកទាំង២ រស់នៅភូមិភូមិស្វាយពក ឃុំព្រះស្រែ ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។ ខណ:មកដល់ចំណុចខាងលើបានរេចង្កូតទៅបុកពេញទំហឹងជាមួយម៉ូតូម៉ាក CBR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CE-4165 បើកបរដោយឈ្មោះ សល់ ស្នា ភេទប្រុស អាយុ ២៥ ឆ្នាំ រួមដំណើរដោយឈ្មោះ លៀង រ៉ាវុធ ភេទប្រុស អាយុ ២៥ ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិអង្គសណ្តាន់ ឃុំព្រះស្រែ ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលរបួសធ្ងន់ទាំង២នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់