ព្រះសីហនុៈ បុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់ភ្លាមៗ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩០-១៩១ ស្ថិតនៅក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍។
ប្រភពពីសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត ដោយត្រូវរថយន្តមួយគ្រឿង បើកកិនខ្ទេចក្បាល កាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ ។
តាមសមត្ថកិច្ច បានបញ្ជាក់ថា នៅក្បែរជនរងគ្រោះ ឃើញមានបំណែកកន្ទុយម៉ូតូ ពាក់ស្លាកលេខភ្នំពេញ១L-៥០៨៨ ប៉ុន្តែមិនឃើញមានតួម៉ូតូទេ និងឃើញមានបំណែកកញ្ចក់មើលក្រោយរបស់រថយន្តពណ៌បៃតងធ្លាក់នៅលើផ្លូវ ទើបគេសន្និដ្ឋានថា ជាគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។
បច្ចុប្បន្នសាកសពជនរងគ្រោះ សមត្ថកិច្ចជំនាញកំពុងស្វែងរកអត្តសញ្ញាណ និងយកទៅតំកល់ទុកនៅវត្តឃុំព្រៃនប់ ៕
មតិយោបល់