ព័ត៌មានកីឡា

បឹងកេត ប្រកួតជាមួយ Global FC ល្ងាចនេះ

ក្រុមបាល់ទាត់ម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាលមុន បឹងកេត និងត្រូវប្រកួតជាមួយក្រុមប្រទេសហ្វីលីពីន Global FC នាល្ងាចនេះ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ RHB Singapore Cup 2017 នៅវគ្គ៨ក្រុមចុងក្រោយ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។

ក្រុមទាំងពីរនិងធ្វើការប្រកួត នា​វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច​នេះ​ នៅ​ទឹក​ដី​កីឡដ្ខាន Jalan Besar Stadium ហើយធ្លាប់ជួបគ្នាក្នុង​វគ្គ​ជម្រុះពូល F នៃពានរង្វាន់ AFC Cup ២លើក ដោយក្រុម បឹងកេត ចាញ់ទាំងអស់ ពោលគឺ ជើង​ទី​១ ​បឹង​កេត​ បានចាញ់ ០-២ នៅ​ទឹក​ដី​កម្ពុជា នឹង​ជើង​​ទី​២ ​បឹង​កេត បានចាញ់ ១-៣ នាទឹកដី Global FC ។

មតិយោបល់