ព័ត៌មានជាតិ

រុស្ស៊ី​ដាក់ឱ្យ​ប្រើប្រាស់​បរមាណូ​ឆ្លង ទ្វីប​៥០​ដើម​បន្ថែម​

​កម្លាំង​បរមាណូ​យុទ្ធសាស្ដ្រ​របស់ រុស្ស៊ី​ទទួលបាន​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប បំពាក់​ដោយ​ក្បាល​គ្រាប់​បរមាណូ​៥០ ដើម​នៅ​ដើមឆ្នាំ​២០១៥ ដើម្បី​ពង្រឹង សមត្ថភាព​កង​កាំជ្រួច​មី​ស៊ី​ល​បរមាណូ របស់​រុស្ស៊ី​ទប់ស្កាត់​ការវាយប្រហារ​ពី កម្លាំង​សត្រូវ​។​
​ប្រធានាធិបតី​ពូ​ទីន បានបញ្ជាក់​ថា កាតព្វកិច្ច​របស់​កម្លាំង​សព្វាវុធ​រុស្ស៊ី​ក្នុង ការពារ​ផលប្រយោជន៍​ជាតិ ដែន​អ​ធិ​- បតេ​យ្យ​ជា​រឿង​មួយដ៏​សំខាន់ ។ កងពល បរមាណូ​យុទ្ធសាស្ដ្រ​ដើរតួនាទី​យ៉ាង សំខាន់​ក្នុង​ការការពារ​ប្រទេសជាតិ ។​
​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល គ្រប់​បរមាណូ​នៅលើ​រថភ្លើង​នៅ​ជើង ទម្រ​ចល័ត ឬ​បាញ់​ចេញពី​នាវាមុជទឹក​។ កម្លាំង​បរមាណូ​រុស្ស៊ី​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​ធ្វើ​ឱ្យ​មាន​តុល្យភាព យោធា​នៅ​ក្នុង​តំបន់​គេចផុត​ពី​ការ គំរាមកំហែង ។​
​ប្រធានាធិបតី​ពូ​ទីន ជា​អគ្គ​មេ​បញ្ជា ការ​ជាន់ខ្ពស់​កម្លាំងប្រដាប់អាវុធ​រុស្ស៊ី ។ តាម​គម្រោង​ដែល​លោក​បាន​លើកឡើង នៅក្នុង​ឆ្នាំ​២០១៥​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើឱ្យ កម្លាំង​ទាហាន​រុស្ស៊ី ទាំង​ទាហានជើងទឹក ជើងគោក ជើង​អាកាស​មាន​សភាព​ថ្មី ស្រឡាង​ទាំងអស់ និង​មាន​សមត្ថភាព ខ្ពស់​ជាង​មុន ។​

​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក​សឺ​ហ្គេយ៍ សយ​ហ្គូ បានបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៤ រុស្ស៊ី​បាន​បំពាក់​បន្ថែម យន្ដហោះ​ចម្បាំង​១៤០​គ្រឿង ឧ​ទ្ធ​ម្ភា​គ ចក្រ​១៣៥​គ្រឿង កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប ៣៨​ដើម ។ ចំណែក​នៅ​ឆ្នាំ​២០១៥ រុស្ស៊ី នឹង​បង្កើត​ការចំណាយ​ទៅលើ​សកម្ម ភាព​ការពារជាតិ​ដោយ​បំពាក់​កាំ​ជ្រួច មី​ស៊ី​ល​ទំនើបៗ​ជាច្រើន​ទៀត​ដល់​កម្លាំង ទាហាន​រុស្ស៊ី បើ​ទោះ​ប​សេដ្ឋកិច្ច​រុស្ស៊ី ធ្លាក់​ចុះ​ដោយសារ​តែ​ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច​លោក​ខាងលិច​ក៏ដោយ​៕​
zz4 (1)

មតិយោបល់