បន្ទាយមានជ័យៈ កម្លាំងនគរបាលការិយាល័យប្រឆាំងញៀនខេត្ត ដោយសហការពីកម្លាំងនគរបាលក្រុងសិរីសោភ័ណ និងនគរបាលស្រុកមង្គលបុរី បានចេញប្រតិបត្តិការចំណាយពេល២ថ្ងៃជាប់គ្នា ចេញបង្រ្កាបបានជនសង្ស័យគ្រឿងញៀនប្រុសស្រីចំនួន១១នាក់ ដកហូតកាំភ្លើងខ្លី១ដើម និងថ្នាំញៀនមួយចំនួនធំ។
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចេញបង្រ្កាបជនសង្ស័យគ្រឿងញៀន គេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំនៅពេលនេះ ក្រោយពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទើបតែដាក់ចេញនូវវិធានការ និងបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលក្រោមបង្គាប់គ្រប់ផ្នែក និងជំនាញចេញបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពឲ្យល្អប្រសើរឡើង។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ធ្វើឡើងកាលពីថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ភ្នំពេជ្រ ផ្លូវទៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងផ្ទះសំណាក់គ្មានយីហោមួយកន្លែងទៀត ក្នុងភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ៕
មតិយោបល់