ព្រៃវែងៈ មានករណីឃាតកម្មមួយ បានកើតចេញពីទំនាស់ពាក្យសម្ដីបណ្ដាលឲ្យជនសង្ស័យម្នាក់ ដាច់ចិត្តវាយសម្លាប់បុរសម្នាក់ឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ សឿង ឡូ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរត់គេចខ្លួនក្រោយពេលកើតហេតុ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គឺជនសង្ស័យ និងជនរងគ្រោះបានឈ្លោះប្រកែកគ្នានៅភូមិរលួស ឃុំចាម ហើយជនសង្ស័យឈ្មោះ សឿង ឡូ បានយកព្រនង់ឫស្សីប្រវែង១ម៉ែត្រ និងកំណាត់ឈើជ្រុងប្រវែង៣៣សង់ទីម៉ែត ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ នេត ខា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិកើតហេតុជាច្រើនព្រនង់ ត្រូវចំក្បាល និងដងខ្លួន បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួនបាត់។ រីឯសាកសពក្រុមគ្រួសារបានរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់