ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យខូចខាតទាំងស្រុង

ក្រចេះ: កាលពីវេលាម៉ោង ៤ល្ងាចថ្ងៃទី១៤ ខែធ្នូ ស្ថិតនៅភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានករណីដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង។

ជនបង្កឈ្មោះ ឡន ម៉ៅ អាយុ ៣៥ឆ្នាំ។

មូលហេតុ៖ ស្រវឹងស្រា។

សម្ភារខូចខាត៖ ផ្ទះមួយខ្នង ,ម៉ូតូ ១គ្រឿង និងសម្ភារផ្សេងទៀត។

ករណីនេះ ក្រោយពីកើតហេតុប្រពន្ធ រួមទាំងឪពុកម្ដាយសុំមិនប្ដឹង គ្រាន់តែសំណូមពរឲ្យនគរបាល ធ្វើការអប់រំណែនាំ៕

មតិយោបល់