ភ្នំពេញៈ វិស័យសហគ្រាសធុនតូចនិងមធ្យម កំពុងតែជួបប្រទះនូវបញ្ហាប្រឈម ជាច្រើន ដែលបង្កឲ្យមានភាពរាំងស្ទះ ដល់ដំណើរការលូតលាស់លើអាជីវកម្ មរបស់ពួកគេ។
យោងតាមលិខិតជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះបានឲ្យដឹងថា បើទោះបីជាវិស័យសហគ្រាសធុនតូច និងមធ្យមមានសក្តានុពលខ្ពស់ ក្នុងការជម្រុញសេដ្ឋកិច្ច ការបង្កើតការងារ និងការបង្កើនចំណូល សម្រាប់ប្រជាពលរដ្ឋក្តី ក៏វិស័យនេះ នៅជួបបញ្ហាប្រឈមជាច្រើន សម្រាប់ភាពលូតលាស់របស់ខ្លួន។
បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀតបានកើតមានឡើងមាន៖ កង្វះទុនដើម្បីដំណើរការ ឬពង្រីកអាជីវកម្មរបស់ខ្លួន។បញ្ហាកង្វះធនធានហិរញ្ញវត្ថុ និងកង្វះលទ្ធភាពទទួលហិរញ្ញប្បទាន សមស្របកាន់តែជាចំណោទខ្លាំងទៀត សម្រាប់សហគ្រាស់តូចៗ ដែលកំពុងមានប្រតិបត្តិការ និងសហគ្រិនវ័យក្មេងក្នុងអាជីវកម្មថ្មី។
ជាការពិតនៅមានកត្តាចម្បងៗមួយចំនួនទៀតដែលជាឧបសគ្គចំពោះសហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបាននូវហិរញ្ញប្បទានផ្លូវការសមស្របរួមមាន៖ បញ្ហាប្រាតិភោគ ឬ វត្ថុបញ្ចាំសម្រាប់ឥណទានធនាគារ ដោយសារគ្រឹះស្ថានធនាគារ មានទំនោរពឹងផ្អែកលើអចលនទ្រព្យ ជាវត្ថុបញ្ចាំ ហើយភាគច្រើននៃសហគ្រាសធុនតូចនិងមធ្យម មិនមានអចលនទ្រព្យ សមស្រប ឬដោយសារការកំណត់អត្រាអនុបាតឥណទាន ធៀបនិងតម្លៃ (Loan-To-Value Ratio) ទាបពេល ទី២ អត្រាការប្រាក់របស់គ្រឹះស្ថានធនាគារ ដែលជាទូទៅមានកម្រិតខ្ពស់នៅលើយ សម្រាប់វិស័យ SMEs នៅកម្ពុជា បើធៀបនិងកម្រិតការប្រាក់នៃប្រទេសជាច្រើន នៅក្នុងនិងក្រៅតំបន់ ទី៣ ការផ្តល់បណ្ណ័កម្មសិទ្ធដីធ្លី ដែលទោះបីជាមានភាពប្រសើរឡើងជាច្រើននៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏នៅក្នុងតំបន់មួយចំនួននៅមានការខិតខំប្រឹងប្រែងជាច្រើនទៀត ដែលត្រូវធ្វើ ទី៤ បញ្ហាមិនមានឬកង្វះខាតនូវឯកសារ និងកំណត់ត្រា អំពីស្ថានភាពហិរញ្ញវត្ថុ ចំពោះករណីភាគច្រើននៃ SMEs, រួមទាំងការ មិនមានកិច្ចបញ្ជីការគណនេយ្យ និងផែនការអាជីវកម្មសមស្រប និង៥ បញ្ហាលំបាកក្នុងការវាយតម្លៃឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដោយពួកគេភាគច្រើន មិនបានចុះឈ្មោះនៅក្នុងការិយាល័យឥណទាន់។
ដើម្បីជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារ សម្រាប់វិនិយោគគិនទាញរកផលចំណេញ និងអាចជួយដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ឲ្យរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងរៀបចំសិក្ខាសាលា ថ្នាក់ជាតិស្តីពី ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាស់ធុនតូច និងមធ្យម ដែលជាប្រធានបទប្រកបដោយសារៈសំខាន់ខ្ពស់ និងបច្ចុប្បន្នភាព។
សម្រាប់កាលៈទេសៈ នៃតំណាក់កាលអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលកំពុងប្រមែប្រមូលកម្លាំងនិងសក្តានុពល ដើម្បីឈានពីឋានៈ ជាប្រទេសមានចំណូលមធ្យមទាប ទៅរកឋានៈនៃប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត អូន កពន្ធ័មុនីរ័តន្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានវត្តមានរបស់លោកលោកស្រី រដ្ឋលេខាធិការនិងអនុរដ្ឋ លេខាធិការ មន្ត្រីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួង ស្ថាប័ន-ទាំងឡាយនៃរាជ រដ្ឋាភិបាលលោក Samiuela T. Tukuafu នាយកADB ប្រចាំប្រទេសកម្ពុជា និងតំណាងមកពី IFC, UNDP, UNCDF, OXFARM ប្រមាណ១១០នាក់៕
មតិយោបល់