ព័ត៌មានជាតិ

ស្គាល់គ្នាតាម facebook នាំស្រីក្មេងឡើងផ្ទះសំណាក់ មឹមអេងៗ

ភ្នំពេញៈ បុរសជាអាជីវករម្នាក់ ទើបតែស្គាល់នាងតាមរយៈ facebook បានកន្លះខែ មិនដែលស្គាល់ទេរស់ជាតិស្នេហា ទើបតែស្គាល់ម្តង ហើយបានបបួលនាងឡើងឋានសួគ៌នៅផ្ទះសំណាក់ ដោយឈ្លក់លង់នឹងសម្រស់ផូរផងឲ្យមឹមអេងៗ ដាក់ថ្នាំដេកសន្លប់ស្តូក ស្រីក្មេងលួចលុយ គ្រឿងអល័ង្កកា ម៉ូតូបានហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង១រំលង អធ្រាត្រចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅផ្ទះសំណាក់យីហោ គន្ធា ប៊ុនហេង ផ្លូវជាតិលេខ៤ ខាងលិខសាលាសង្កាត់ចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បុរសម្នាក់ ដែលបានអះអាងថា ជាជនរងគ្រោះដោយសារស្រីក្មេងឲ្យមឹមអេងៗ ហើយត្រូវថ្នាំសន្លប់ស្ដូក ទើបដឹងខ្លួនរត់ទៅប្ដឹងប៉ូលិសនៅម៉ោង១០៖១៥នាទី ព្រឹកថ្ងៃទី៣០ ខែឧសភានេះ មានឈ្មោះ ឌឹម ប៊ុនលី អាយុ៣២ឆ្នាំ ជាអាជីវករលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោក ឌឹម ប៊ុនលី អះអាងថា បានបាត់បង់ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-6983 ខ្សែកប្លាទីន១ខ្សែ និងលុយខ្មែរ ជាង៥០ម៉ឺនរៀល។ ចំណែកនារីជាជនសង្ស័យ ជនរងគ្រោះប្រាប់ថា គ្រាន់តែស្គាល់។

បុរសរងគ្រោះ បានប្រាប់ឲ្យដឹងទៀតថា រូបគេស្គាល់ជនសង្ស័យឈ្មោះ ស្រីពៅ អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តាមរយៈ facebook កន្លះខែមកហើយ ផ្ញើសារត្រឡប់ទៅវិញទៅមក ឈានទៅដល់នារីរូបនោះចង់ស្គាល់មុខ និងសុំស្នេហា ដោយមើលឃើញតាមរយៈរូបភាពគយគន់លង់អារម្មណ៍ទៅនឹងរូបសម្រស់គ្រាន់បើដែរ ខ្លួនក៏ Ok យល់ស្របថា ស្រឡាញ់នាងដែរ។ ទីបំផុតនៅវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា នារីសង្ស័យបានបបួលខ្លួនឡើងឋានសួរ ដើម្បីបញ្ជាក់ពីទឹកចិត្តស្រឡាញ់។

ជនរងគ្រោះបញ្ជាក់ថា ខ្លួនមិនដែលសោះរស់ជាតិស្នេហា មកដល់លើកនេះ ជាលើកទី១ សម្រាប់ខ្លួនមានអារម្មណ៍បេះដូងញាប់ញ័រ លាយលំទៅនឹងក្តីត្រេកអរ អ្វីដែលសន្យា អ្វីដែលណាត់គ្នា កាលបើភាគីខាងស្រីសុខចិត្តលះបង់ខ្លួន ដើម្បីសេចក្តីស្នេហា ក៏ណាត់គ្នាចូលផ្ទះសំណាក់ខាងលើ ហើយពេលដែលនារីរូបនោះ មកជួបទៀតសោត មានកាន់ទឹកក្រឡុក២កែវជ័រ នាំគ្នាចូលបន្ទប់ទាំងក្តីញាប់ញ័រ តែខាងស្រីប្រាប់ថា មុនរួមមេត្រី សូមបងប៉ូវទឹកក្រឡុកជាមុនសិន លុះរួមមេត្រីរួចហើយ នារីរូបនេះថា ដើម្បីបញ្ជាក់ពីភក្តីស្នេហាយើងសូមបងមឹមអេងៗ។ ជនរងគ្រោះបន្តទៀតថា បន្ទាប់ពីមឹមហើយអេងលង់លក់ទន់ដៃទន់ជើងសន្លប់លែងដឹងថា នារីរូបនោះ លួចលុយ ខ្សែក និងម៉ូតូគេចខ្លួនបាត់តាំងពីពេលណាទេ រហូតដល់វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ទើបសាច់ញាតិមកដាស់នាំយកទៅពេទ្យក្នុងអាការៈដឹងខ្លួនដែរ តែទន់ដៃជើង និយាយមិនចេញ ងងុយតែដេក រហូតដល់ព្រឹកថ្ងៃទី៣០ ខែឧសភានេះ ទើបសាច់ញាតិនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕

photo_2016-05-30_12-37-13photo_2016-05-30_12-37-16photo_2016-05-30_12-37-18photo_2016-05-30_12-37-20photo_2016-05-30_12-37-23photo_2016-05-30_12-37-25

មតិយោបល់