ព័ត៌មានជាតិ

សាកសពជនបរទេសម្នាក់ ត្រូវបានប្រទះឃើញអង្គុយស្លាប់នៅលើបង្គន់ ក្នុងផ្ទះជួល

ព្រះសីហនុ: សាកសពជនបរទេសម្នាក់ ត្រូវគេប្រទះឃើញអង្គុយស្លាប់ នៅលើបង្គន់ក្នុងបន្ទប់ទឹកផ្ទះជួល នៅម៉ោង ០០និង៣០នាទី យប់ឈានចូលថ្ងៃទី៣០ ឧសភា ស្ថិតនៅក្រុមទី១៩ ភូមិ៣សង្កាត់លេខ៣ក្រុង ខេត្តព្រះសីហនុ ។

នគរបាល បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ SANCHEZ OSCAR ភេទប្រុស អាយុ៦៥ឆ្នាំកើតថ្ងៃទី ( 02.03.1951 ) សញ្ជាតិ កាណាដា កាន់លិខិតឆ្លងដែនលេខ HG 011900 សុពលភាព
ថ្ងៃទី( 04.05.2025) ។ នគរបាល បានបន្ដទៀតថា ជនរងគ្រោះបានចូលមកស្នាក់នៅ ផ្ទះជួលរបស់ឈ្មោះ ព្រហ្ម ចំរើន ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី (១៥.១១.២០១៣) ។

នគរបាល បានបញ្ជាក់ទៀតថា ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យ ជំនាញសន្និដ្ឋាន ថា សពជនរងគ្រោះបានស្លាប់ ដោយជំងឺជរាពាធ (ហើមដៃ ហើមជើង) ហើយបច្ចុប្បន្នសពបានដឹកយកទៅទុកនៅសាលរក្សាសព មន្ទីរពេទ្យបង្អែកខេត្ត រងចាំគ្រួសារ និងស្ថានទូតមកទទួល៕

IMG_2497IMG_2498IMG_2500

មតិយោបល់