កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣ និង ០០នាទីមានករណីអំពើហិង្សាក្នុងគ្រួសារ (ដុតផ្ទុះ) នៅចំណុចផ្ទះរបស់ឈ្មោះ ស្បោង យឿន ស្ថិតនៅ ភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ ស្បោង យឿន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ (ត្រូវជាម្ដាយ)
ជនសង្ស័យបានឃាត់ខ្លួនឈ្មោះ សោម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ (ត្រូវជាកូន)
វត្ថុតាងចាប់យក៖
ចង្ក្រានហ្គាសត្រូវភ្លើងឆេះ ០១គ្រឿង ។
នៅថ្ងៃ ទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ជនសង្ស័យក្រោកពីដេក មិនឃើញប្អូនប្រុសខ្លួន ឈ្មោះ សោម ណៃ នៅផ្ទះ ក៏បានដើររកនៅក្នុងភូមិ ។ ពេលដែលឃើញប្អូនហើយ ជនសង្ស័យបានហៅប្អូនអោយត្រឡប់មកផ្ទះវិញជាមួយខ្លួន តែប្អូនខ្លួនមិនព្រមមកផ្ទះជាមួយទេក៏កើតចិត្តខឹង ហើយបានត្រឡប់មកផ្ទះវិញ រួចបានគរខោអាវ បន្ទាប់មកបានយកចង្ក្រានហ្គាសកាច់បញ្ឆះដុតផ្ទះរបស់ខ្លួនតែម្ដង ។ ភ្លាមៗនោះត្រូវបានអ្នកជិតខាងឃើញភ្លើងឆេះទាន់ ក៍ស្រែកឆោរឡោឡើងនាំគ្នាជួយពន្លត់ភ្លើងដែលកំពុងឆេះ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះទៅដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនង្ស័យមកធ្វើការសាកសួរតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះរបស់ឪពុកម្ដាយ ពិតប្រាកដមែន ។ កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពបំផ្លិចបំផ្លាញសំភារៈក្នុងផ្ទះជាញឹកញាប់មកហើយ ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ព័ត៌មានជាតិ
មតិយោបល់