កោះកុងៈ កម្លាំងកងរាជអាវុធហត្ថក្រុងខេមរៈភូមិន្ទ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូត វត្ថុតាងមួយចំនួន បញ្ជូនខ្លួនទៅតុលាការ។
ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៦ ស្ថិតនៅចំនុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ដឹកនាំដោយលោកអនុសេនីយ៍ទោ សេង ផាន មេបញ្ជាការងកងរាជអាវុធហត្ថក្រុងខេមរ:ភូមិន្ទ។
អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ ទាំង៤នាក់ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ម៉ាត់ វ៉ាន់ ភេទប្រុស អាយុ ២២ឆ្នាំ ជាជនជាតិខ្មែរ ឥស្លាម មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង, ទី២.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ទីលំនៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់, ទី៣.មានឈ្មោះ សួសស្រី ពេជ ភេទស្រីអាយុ២១ឆ្នាំ មុខរបរបម្រើការងារនៅខារ៉ាអូខេ មាន ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មាជ័យ ក្រុងខេមរៈភូមិន្ទ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ និង ទី៤ . មានឈ្មោះ ម៉ី វណ្ណនិត ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។
ការឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតបាន វត្ថុ តាងជាថ្នាំញៀនប្រភេទ ម៉ាទឹកកកក្រាមណពណ៌សចំនួន៣ កញ្ចប់ ម៉ូតូ២គ្រឿង ទុយោ៥ដើម ទូរស័ព្ទ និងលុយខ្មែរចំនួន ១៣ម៉ឺនរៀល ។ បច្ចុប្បន្នជនសង្ស័យទាំង៤ នាក់ ត្រូវបានក៏សាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការណ៍បន្តទៅតាមនីតិវិធី៕
មតិយោបល់