ព័ត៌មានជាតិ

AFC Asian Cup ៖កម្ពុជាជួប ឆៃនីសតៃប៉ិ ក្រៅដីថ្ងៃទី២ មិថុនា និងក្នុងដី ថ្ងៃទី៧ មិថុនា ខាងមុខ

ភ្នំពេញ: ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅប្រកួតវគ្គជម្រុះ AFC Asian Cup 2019 ជើងទី១ តទល់និង ឆៃនីសតៃប៉ិ នាថ្ងៃទី២ មិថុនា ខណ:ថ្ងៃទី៧ មិថុនាខាងមុខ ក្រុមទាំង២នឹងវិលមកប្រឈមគ្នា ក្នុងជើងទី២ នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

ជំនួបក្រៅដីសម្រាប់ក្រុមកម្ពុជានៅទឹកដី ឆៃនីសតៃប៉ិ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិនាតំបន់ Kaohsiung វេលាម៉ោង ៧ល្ងាច ត្រូវនឹងម៉ោង ៦នៅកម្ពុជា។ ចំណែកជើងទី២ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៦:៣០នាទីតទៅ។

ប្រវត្តិជួបគ្នាលើកចុងក្រោយ កម្ពុជា បានយកឈ្នះ ឆៃនីសតៃប៉ិ ក្នុងជំនួបមិត្តភាព ២ ទល់និង ០ កាលពីឆ្នាំ២០១៤ កន្លងទៅ៕

photo_2016-05-30_17-03-26

photo_2016-05-30_17-08-42

មតិយោបល់