ព័ត៌មានជាតិ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់ និងជួបសំណេះសំណាលជាមួយកម្មករ កម្មការីនី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់ស្ថានីយបូមទឹកបឹងត្របែក និងជួបសំណេះសំណាលជាមួយក្រុមអ្នកបច្ចេកទេស និងកម្មករ កម្មការីនីក្នុងការដ្ឋាន ដែលមានទីតាំងនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមរបាយការណ៍របស់ លោក ឯម សុភា មេក្រុមបច្ចេកទេស និងជាប្រធានការដ្ឋានសាងសង់បានឲ្យដឹងថា សំណង់នេះត្រូវបានបើកការដ្ឋាន កាលពីដើមខែមករាឆ្នាំ២០១៦ កន្លងមក ហើយចែកជា២ គម្រោង ដែលគម្រោងទី១ មានទ្វារទឹកចំនួន៦ ដែលគ្រោងនឹងបញ្ចប់នាចុងខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ចំណែកគម្រោងទី២ មានទ្វារទឹកចំនួន៥ ។ គិតមកត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ នេះ គម្រោងទី១ សម្រេចបាន ៧០ % រួចហើយ៕

photo_2016-05-30_17-32-28photo_2016-05-30_17-32-37photo_2016-05-30_17-32-48photo_2016-05-30_17-32-59photo_2016-05-30_17-33-08photo_2016-05-30_17-33-16photo_2016-05-30_17-33-25photo_2016-05-30_17-33-36photo_2016-05-30_17-33-47photo_2016-05-30_17-33-59photo_2016-05-30_17-34-10photo_2016-05-30_17-34-19

មតិយោបល់