ព័ត៌មានជាតិ

ឃើញកូនមានជម្លោះជាមួយគេ ឪពុកចូលទៅឃាត់ត្រូវជនបង្កវាយរយ៉ាស់មុខដេរ៧ថ្នេរ

ភ្នំពេញៈ យុវជន២ក្រុមមានទំនាស់រឿងចាស់ឌឺដងរកវាយកាប់គ្នា ដល់ពេលទៅសម្របសម្រួលភាគីទាំងសងខាង បែរជាច្រឡោតដាក់គ្នារៀងខ្លួន ហើយឪពុកចូលទៅឃាត់ភាគីម្ខាងទៀត វាយបណ្តាលឲ្យរយ៉ាស់មុខដេរ៧ថ្នេរ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាល វេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង នៅមុខផ្ទះលក់ចាប់ហួយ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ កែវ ឆន អាយុ៦៥ឆ្នាំ ស្នាក់នៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងកូនប្រុសឈ្មោះ កែវ ភារៈ អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ នឹងមានគ្នា៤នាក់ទៀតមិនស្គាល់ឈ្មោះ។ ចំណែកឯជនស្ស័យមាន៨នាក់ទី១ឈ្មោះ ឈ្នះ សុខឃឿន ភេទប្រុស អាយុ២០ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌ ពោធិ៍សែនជ័យ, ទី២- ឈ្មោះ ថុន ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររោងចក្រ, ទី៣ឈ្មោះ ទុយ ដំ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររោងចក្រ,ទី៤-ឈ្មោះ គង់ យ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបររោងចក្រ ,ទី៥-ឈ្មោះ សៀន សែន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរ កម្មកររោងចក្រ,ទី៦ឈ្មោះ សុន រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ រោងចក្រ អ្នកទាំង៦នាក់ខាងលើស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ។ ទី៧-ឈ្មោះ ថុន ប៊ុនតឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ និងទី៨-ឈ្មោះ ស៊ូយ សុភក្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីខាងជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ កែវ ភារៈកំពុងអង្គុយជជែកគ្នា៤នាក់នៅមុខផ្ទះលក់ចាប់ហ៊ួយជាប់របងផ្ទះជួលគាត់ ខណៈដែលនិយាយជជែកគ្នាសុខៗ ស្រាប់តែមានជនបង្កចំនួន៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសង់ហើយមកឌឺដងដាក់ពួកគាត់ថា ពួកអែងចង់សម្របសម្រួលឬចង់មានបញ្ហាដោយឌឺដងថារូបគាត់ធ្លាប់មានរឿងរកវាយកាប់គ្នាតែមិនបានកាប់នៅឡើយ។ បន្ទាប់មករូបគាត់បាននិយាយថា មានរឿងអីខ្ញុំមិនដឹងអីទេ ហើយមកទៀតស្រាប់តែឪពុកគាត់បានមកឃាត់តែភាគីជនបង្កខាងលើរករឿង ហើយម្តាយគាត់មកសុំអង្វរតែភាគីបង្កនៅតែរករឿង នឹងច្រានម្តាយនឹងវាយឪពុកខ្លួនបណ្តាលឲ្យរយ៉ាសមុខព្រមទាំមានបក្ខពួកមកជាច្រើននាក់ទៀតមកវាយពួកគាត់ដែលនៅជជែកគ្នាទាំងអស់គ្នា ក្រោយមកប្រជាពលរដ្ឋផ្ទះជួលជិតកន្លែងកើហេតុមកជួយអន្តរាគមន៍ផងដែរ។

បើតាមសម្តីភាគីជនបង្កបាននិយាយថា ពួកគាត់គ្រាន់តែមកសម្របសម្រួលទេមិនបានរករឿងគាត់ទេ តែភាគីខាងជនរងគ្រោះបានមកដេញវាយមុនទើបគាត់បានប្រតាយប្រតប់គ្នាតែម្តង ទោះយ៉ាងណាក៏មិនឈ្នះពួកគាត់ដែរ ដោយពួកគាត់មានគ្នាច្រើន។

ក្រោយពេលកើតហេតុដោយមានជម្លោះគ្នាមានគ្នាច្រើនពេក កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បានហៅកម្លាំងអន្តរាគមន៍ខណ្ឌមកជួយហើយនាំជនបង្កនឹងភាគី៤នាក់ត្រូវជាកូនមកសាកសួរនៅប៉ុស្តិ៍។ ចំណែកឯជនរងគ្រោះជាឪពុកត្រូវបានព្យាបាលភ្លាមៗដោយដេរចំនួន៧ថ្នេរ។ ដោយឡែកជនបង្កនឹងជនរងគ្រោះទាំង១២នាក់កំពុងសួរនាំនៅប៉ុស្តិ៍រដ្ឋបាលកន្ទោក៕

មតិយោបល់