ព័ត៌មានកីឡា

Chelsea ត្រៀមនាំកម្លាំងថ្មី មកជំនួសតំណែងរបស់ Matic

ក្រុមតោខៀវ Chelsea បានចាបផ្តើម បើកការចរចារ នាំយកខ្សែបម្រើកណ្តាលរបស់ក្រុម Leicester City កីឡាករ Danny Drinkwater ហើយ។

ថ្វើបើតំបន់កណ្តាលរបស់ក្រុមតោខៀវ Chelsea មានភាពរឹងមាំ ហើយក៍ដោយ តែក្រុមការពារតំណែងជើងឯកមួយនេះ មិនបណ្តោយឡើយ ព្រោះថា ក្រុមមួយនេះ បានចាប់អារម្មណ៍ កីឡាករ Danny Drinkwater របស់ក្រុម Leicester City ។ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា ក្រុម Chelsea បានឲ្យតម្លៃខ្លួន ២៧លានផោន ហើយ ខណៈក្រុម Leicester City កាត់ថ្លៃលក់ ៣០លានផោន។

តាមរយៈប្រភពខាងលើនេះ បង្ហាញឲ្យឃើញថា ក្រុម Chelsea បានទទួលជោគជ័យ ៩០% ហើយក្នុងការនាំយកកីឡាករ Drinkwater ព្រោះថា ខុសគ្នាតិចតួចបែបនេះ ក្រុម Chelsea អាចបន្ថែមបាន។ គួរបញ្ជាក់ផងដែរថា ការនាំយក Danny Drinkwater ពីក្រុម Leicester City នេះដែរ ក្រុមតោខៀវ Chelsea មានបំណងយកមកជំនួសតំណែងរបស់កីឡាករ Nemanja Matic ដែលបានចាកចេញទៅកាន់ក្រុម បីសាចក្រហម Manchester United ។

ដូច្នេះហើយ ក្នុងពេលដ៍ខ្លីខាងមុខនេះ កីឡាករ Danny Drinkwater នឹងក្លាយជាកីឡាករចំណូលថ្មីមួយរូបទៀត របស់ក្រុម តោខៀវ Chelsea ។

មតិយោបល់