ព័ត៌មានជាតិ

​មន្ត្រីអនុរក្សនៅពន្ធនាគារព្រៃស(ម១)ម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន…!

ភ្នំពេញៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនជាប់ធ្នឹមបន្ទប់ទឹក នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​សាកសពជនរងគ្រោះមានឈ្មោះ ​គង់ សំអឿន មន្ត្រីអនុរក្សនៅពន្ធនាគារព្រៃស(ម១) ស្នាក់នៅភូមិសង្កាត់កើតហេតុ។​


​​​ក្រោយពេលកើតហេតុ នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យធ្វើកោសល្យវិច័យ ទៅលើសព រួចមកបានបញ្ជាក់ថាសព ពិតជាស្លាប់ដោយសារចង.ក ដោយក្រម៉ាជាប់ធ្នឹមបន្ទប់ទឹក ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពតែម្តង៕

មតិយោបល់