ព័ត៌មានជាតិ

សាហាវណាស់!!! លោកព្រះ លុចស៊ីស NX200t ស៊េរីទំនើបុកម៉ូតូឌ្រីមសង់ប៉ើងដូចសំឡី បណ្ដាលរបួសធ្ងន់ប្រុសស្រី២នាក់

ភ្នំពេញ: រថយន្តលុចស៊ីសសើទំនើបមួយគ្រឿង បើកបោះពួយយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជាបួន ជ្រុលម៉ូតូមួយគ្រឿងប៉ើងប្រមាណជាងដប់ម៉ែត្រ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២២២ កែងនិងផ្លូវ៥៥ចំណុចX2 KTV ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តលុចស៊ីសស៊េរីទំនើប NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB 6444 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ៥៥ ក្នុងល្បឿនលឿនដូចហោះ មកដលចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូឌ្រីម០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HQ-9228 ជិះដោយបុរសម្នាក់រួមដំណើរ និងនារីម្នាក់ តាមបណ្ដោយផ្លូវ២២២ ក្នុងទិសដៅពីលិចទៅកើតចំពេញទំហឹង បណ្ដាលឲ្យប៉ើងដូចក្រដាស រងរបួសទាំងពីរនាក់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។

ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់ទាំងជាប់ម៉ូតូ នៅខាងមុខរថយន្ត ត្រូវបានប្រជាពលរដ្ឋ ជិះម៉ូតូដេញតាមក្រោយ មកដល់ចំណុចក្រោមស្ពាន៧មករា បានឈប់រួចរយ៉ែថយក្រោយឲ្យម៉ូតូរបូត និងបន្តបើករត់ទៀតរហូត ចូលក្នុងបុរីមួយកន្លែង ជិតស្តុបផ្សារដីហុយផ្ទះលេខ2Cផ្លូវបេតុង ទើបឈប់រថយន្តនៅមុខផ្ទះចូលសំងំធ្វើមិនដឹង។

ក្រោយកើតហេតុប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចដូនពេញ បានទាក់ទងជំនាញ មកយករថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់