ព្រះវិហារៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះវិហារ សហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញ នៅផ្សារសង្គមថ្មី ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
លទ្ធផល បានរកឃើញ និងដកហូតទំនិញហាមឃាត់ និងហួសកាលបរិច្ឆេទមួយចំនួនដូចជា នំចម្រុះ ទម្ងន់១៤,១គីឡូក្រាម ដំណាប់ដូងទម្ងន់៤,២គីឡូក្រាម មីទម្ងន់១,៨៦៨គីឡូក្រាម។
ក្រោយមកទំនិញ ដែលខូចគុណភាពខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការដុតកម្ទេចចោលភ្លាមៗផងដែរ៕
មតិយោបល់