បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា គស២០១៩ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមម៉ាត និងហាងលក់ទំនិញនានា ក្នុងក្រុងសិរីសោភ័ណ រួចបន្តទៅភូមិជប់វារី ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្រោយត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញផលិតផល ហួសកាលបរិច្ឆេទ មានដូចជាទឹកក្រូច ទឹកដោះគោ មីកំប៉ុង ស្រាបៀ និងដូងខ្ទិះកំប៉ុង និងស្ករគ្រាប់ ប្រមាណ៦០គីឡូក្រាម មន្ត្រីជំនាញបានដកហូតយករក្សាទុក ដុតកម្ទេចចោល៕
មតិយោបល់