ព័ត៌មានជាតិ

មុននេះបន្តិច សមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកនិងចែកចាយសាប៊ូប៉ាវ ចំនួន២ទីតាំងដកហូតបានផលិតផលជាង១០០កេស !

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងស្តុកទុក និងចែកចាយសាប៊ូប៉ាវ ចំនួន២ទីតាំង។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុច១ទីតាំងផ្សេងគ្នា ទី១នៅចំណុចផ្ទះលេខ២៤AB ស្ថិតនៅតាមបណ្តោយផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន និងទីតាំងទី២ ស្ថិតនៅតាមបណ្តោយផ្លូវ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន ដូចគ្នា ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាន ផលិតផលសាប៊ូជាង ១០០កេសផងដែរ។ ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់