ស្វាយរៀងៈ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយបានកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ជាគ្រឿងឧបភោគបរិភោគ ដែលខូចគុណភាព ឬ ហួសកាលបរិច្ឆេទប្រើប្រាស់ នៅលើទីផ្សារចំនួន៣គឺ
ទី១នៅក្នុងផ្សារកំពង់ចកក្នុងស្រុករំដួល និងតាមផ្ទះរបស់អាជីវករ ទី២ផ្សារសំរោង ស្ថិតក្នុងស្រុករមាសហែក និងទី៣គឺផ្សារកំពង់ត្រាច ស្ថិត ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ការចុះត្រួតពិនិត្យ គុណភាពទំនិញ នាពេលនេះ ដើម្បីធានាបានការមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការស្រាវជ្រាវរកទំនិញ ដែលដាក់បន្ថែមនូវសារជាតិគីមីហាមឃាត់ តាមរយៈការធ្វើតេស្តបឋម ។
ជាលទ្ធផលបង្ហាញថា នៅទីផ្សារកំពង់ត្រាចយើងបានរកឃើញនូវសរសៃរគុយទាវដែលមានដាក់បន្ថែមនូវសារធាតុគីមី “បូរ៉ាក់” សរុបចំនួន៧គីឡូក្រាម។
យើងបានធ្វើកិច្ចការនេះទៅតាមនីតិវិធី ជាមួយអ្នកលក់ ព្រោះគាត់ធ្វើសរសៃគុយទាវនេះដោយខ្លួនគាត់ផ្ទាល់។ ហើយក៏បានដកហូតនូវមុខទំនិញជាច្រើនប្រភេទ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ពីទីផ្សារទាំង៣ខាងលើផងដែរ ៕
មតិយោបល់