ព័ត៌មានកីឡា

Chelsea ដេញថ្លៃនាំយកកីឡាករ Alex Oxlade-Chamberlain ពីក្រុម Arsenal

ក្លិបតោខៀវ Chelsea បានចាប់ផ្តើមការដេញថ្លៃ ២៥ លានផោនដើម្បីចុះហត្ថលេខានាំយក Alex Oxlade-Chamberlain របស់ Arsenal ខណ:ដែលលោក Antonio Conte មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាម Sportsmail យល់ថាក្រុមតោខៀវ Chelsea បានបង្កើនការចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ ក្រុមកាំភ្លើងធំធ្លាប់បានច្រានចោលសំណើរដំបូងរបស់ Chelsea ម្តងមកហើយកាលពីសប្តាហ៍មុន។ ខណ:ដែលបច្ចុប្បន្នក្រុមតោខៀវ Chelsea នឹងខិតខំប្រឹងប្រែងដើម្បីទាក់ទាញ Chamberlain ដែលជាគោលបំណងរបស់ Antonio Conte ដើម្បីពង្រឹងក្រុម។ កីឡាករ Oxlade-Chamberlain នៅសល់តែ ១ឆ្នាំ ទៀតទេនៅលើកិច្ចសន្យារបស់គាត់ ដែលមានន័យថាគាត់អាចចាកចេញដោយគ្មានតម្លៃខ្លួន បន្ទាប់ពីបញ្ចប់រដូវកាលនេះ។

សូមរំលឹកថា ក្រុមកាំភ្លើងធំចង់រក្សាគាត់ឱ្យផុតពីកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់ប៉ុន្តែគាត់មិនទាន់បានយល់ព្រមបន្តកិច្ចសន្យាទេ វាធ្វើឱ្យ Arsenal ប្រឈមមុខនឹងភាពលំបាកទ្វេដងក្នុងការបាត់បង់កីឡាកររូបនេះ។ ខណ:ដែលលោក Conte ជឿជាក់ថា Chamberlain មានភាពរឹងមាំនៅក្នុងប្រព័ន្ធ 3-4-3 របស់ Chelsea។

មតិយោបល់