ព័ត៌មានជាតិ

កម្លាំងនគរបាល ចុះបង្ក្រាប និងដុតបំផ្លាញចោល បទល្មើសនេសាទខុសច្បាប់ពីរករណី នៅស្រុកកោះសូទិន និងស្រុកកងមាស

កំពង់ចាមៈ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកកោះសូទិន និងស្រុកកងមាស សហការជាមួយជំនាញរដ្ឋបាលជលផលខេត្ត ចុះបង្រា្កបករណីនេសាទខុសច្បាប់ ក្នុងស្រុកកោះសូទិន និងស្រុកកងមាស ។

ជាលទ្ធផលបង្រ្កាបបាន៖
១.ដកហូតអាគុយ ៤០អំពែ ចំនួន០២ គ្រឿង
២.ដងឆក់ ចំនួន ២គូ
៣.អាំងវ៉ិចទ័រ ចំនួន ០២គ្រឿង
៤.លូស្បៃមុងចំនួន១៩ មាត់
៥.របាំងស្បៃមុងប្រវែង២៥០០ម៉ែត្រ
៦.បង្កោលចំនួន១៣០ដើម

វត្ថុតាងខាងលើ ត្រូវបានជំនាញជលផលខេត្តកំពង់ចាម ដុតបំផ្លាញចោល នៅនិងកន្លែង ព្រមទាំងបានចាក់លែងកូនត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិចំនួន៣០គីឡូ ដោយមានការឯកភាពពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមផងដែរ៕

មតិយោបល់