ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

បាត់ដំបងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀនដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៨ ភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខរត្តបាត់ដំបង។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកឃ្មុំ នឹងកម្លាំងប៉ុស្តិ៍នគរបាលបន្សាយត្រែង នៃអធិការដ្ធាននគរស្រុកថ្មគោល បានចុះប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានចំនួន២នាក់មានឈ្មោះ វី វង់ធី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិប្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង និងឈ្មោះ វី ក្រឹម ភេទប្រុស អាយុ២៩ឆ្នាំភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងចាប់បានរួមមាន ថ្នាំញៀនប្រភេទតំហ្វេតាមិន (ម៉ាទឹកកកICE)ចំនួន២កូនថង់០,២៩ក្រាម ដែកកេះចំនួន៣។

បច្ចុប្បន្ន ជនសង្ស័យបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/gTg09xiIzb4

មតិយោបល់