បាត់ដំបងៈ គួរឲ្យអាណិតណាស់ បុរសចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចវាលឆ្កែលិត ក្រោយភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
សាកសពបុរសចំណាស់មានឈ្មោះ សឿន ចាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅក្រុមទី៧ ភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅឃ្វាលគោនៅឯវាលស្រែ កំពុងមានភ្លៀង នៅចំណុចកើតហេតុខាងលើ ត្រូវបានរន្ទះបាញ់ស្លាប់ដោយមានស្លាកស្នាមរបួសពីរចង្កេះមកដល់កនឹងបែកក្បាលត្រង់ត្រចៀកខាងឆ្វេង ហើយត្រូវបានឈ្មោះ អាន សុភ័ក្រ្ត ភេទប្រុសអាយុ៣៤ឆ្នាំ បានឃើញហើយ បានមកហៅឈ្មោះ ដាំ គឹមហួរ ភេទប្រុសអាយុ៤១ឆ្នាំ ដែលនៅស្រែជាមួយគ្នា នឹងប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នា បានជួយយកសពមកផ្ទះជនរងគ្រោះ ដើម្បីយកមកឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់