ព័ត៌មានជាតិ

ដាច់ភ្លើង៥ម៉ោង ភូមិវាលយន្ត និងភូមិមេភ្លើង សង្កាត់ស្វាយរៀង!

ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលមានទីតាំងប្រើប្រាស់ចរន្តអគ្គិសនីនៅភូមិវាលយន្ត និងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មេត្តាជ្រាបថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនឹងផ្អាកជាបណ្តោះអាសន្ន ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១ថ្ងៃត្រង់ ដោយមូលហេតុ ផ្លាស់ប្តូរត្រង់ស្វូរថ្មីដែលលើសបន្ទុកនៅPMT-11។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និង អធ្យាស្រ័យ៕

មតិយោបល់