ព័ត៌មានជាតិ

រថយន្តក្រុងកៀររថយន្តព្រុសធ្លាក់កាងក្រោយ បញ្ចប់រឿងត្រឹមសំណង៥៥០ដុល្លារ

ភ្នំពេញៈ រថយន្តក្រុង១គ្រឿងបានបើកកៀរជាមួយរថយន្តម៉ាកព្រុស បណ្តាលឲ្យធ្លាក់កាងក្រោយតែមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃ១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៦១ ទល់មុខហាងនាគមាសគុយទាវឆ្ងាញ់ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុង១គ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3A- 4017 បើកតាមបណ្តោយផ្លូវ២៦១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយមានម៉ូតូនៅខាងស្តាំក៏គេចម៉ូតូមកឆ្វេងបន្តិច ក៏កៀររថយន្តម៉ាកព្រុសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-7985 ដែលកំពុងបើកយឺតៗដូចគ្នា ទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូង ចំកំណាត់ក្រោយបណ្តាលឲ្យរថយន្តព្រុសរបើកកាងខាងក្រោយចំណែករថយន្តក្រុងរបកថ្នាំផ្នែកខាងឆ្វេង។

ក្រោយពេលកើតហេតុ ខាងដំណាងរថយន្តក្រុងបានមកដោះស្រាយដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយជួយចេញថ្លៃជួសជុលរថយន្តព្រុសចំនួន៥៥០ដុល្លារ៕

https://youtu.be/yM8nJOIVD9M

មតិយោបល់