ព័ត៌មានជាតិ

នារីម្នាក់ស្រែកយំខ្លាំងៗ និងព្យាយាមលោតទម្លាក់ខ្លួនពីលើស្ពានថ្មមួយកន្លែងដើម្បីបញ្ចប់ជីវិត តែចុងក្រោយ…

កំពតៈ មានករណីស្រីស្រស់ស្អាត វ័យក្មេងម្នាក់មានបំណងចង់ធ្វើអត្តឃាតខ្លួនពីលើស្ពានថ្មថ្មី តែមិនបានសម្រេចត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ឈប់ម៉ូតូចាំឃ្លាំមើលអស់រយៈពេល៣០នាទី។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២និង៥២នាទីយប់ រំលងអាធ្រាតថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត។

បើតាមការអះអាងពីអ្នកធ្វើដំណើរបានឲ្យដឹងថា ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានគេស្គាល់ជាអ្នកបំរើការនៅហាងខារ៉ាអូខេកំពតមាស ប៉ុន្តែខាងសម៉ីខ្លួនស្ត្រីវ័យក្មេងរូបនេះ មិនបានញ្ជាក់ថាខ្លួនធ្វើការនៅទីណាទេ រវល់តែស្រែកយំ ហើយមិនប្រាប់ពីអត្តសញ្ញាណទៀតផង ហើយការទួញសោកនេះនាងមិនឲ្យអ្នកណាខ្វល់ពីនាងឡើយ ភ្លាមៗនោះដែរកម្លាំងកងរាជអាវុធហត្ថក្រុងប្រចាំការ ការពារគោលដៅស្ពានបានអន្តរាគមន៍ នាំស្ត្រីវ័យក្មេងរូបនេះចេញពីលើស្ពានជៀសវាងលោតធ្វើអត្តឃាតសម្លាប់ខ្លួនពីលើស្ពាន ដោយប្រការណាមួយ។

ក្រោយមកបាននាំចេញពីទីនោះ ស្ត្រីរូបនេះបានដើរតាមផ្លូវមាត់ព្រែកឆ្ពោះទៅទិសខាងត្បូង ទោះបីអ្នកដំណើរជូនទៅផ្ទះ ក៏មិនទៅដែរ នាងសុខចិត្តអង្គុយយំម្នាក់ឯងក្នុងសួនកុមារមាត់ព្រែកកំពត។

បើតាមការសន្និដ្ឋានខ្លះៗស្ត្រីវ័យក្មេងរូបនេះប្រហែលជាមានរឿងក្នុងគ្រួសារ៕

https://youtu.be/V66rDbie_lg

មតិយោបល់