ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយចេក សម្ភាសន៍បន្តផ្ទាល់បន្តិចទៀត រៀបរាប់ពីទុក្ខវេទនា !…

នៅវេលាម៉ោង ៦ និង៣០នាទីបន្តិចទៀតនេះ តារាកំប្លែងល្បីឈ្មោះ តាចេក នឹងចូលសម្ភាសន៍ក្នុងកម្មវិធី Komsan Talkshow ដែលជាកម្មវិធីបន្តផ្ទាល់ ដើម្បីរៀបរាប់ពីទុក្ខវេទិកាដែលបានកើតឡើង។

លោក និងបង្ហាញខ្លួន ជាមួយភរិយា ដើម្បីលាតត្រដាងពីការតស៊ូ និងស្ថានភាពរស់នៅនាពេលបច្ចុប្បន្នដែលត្រូវគេដឹងថាត្រូវតស៊ូឈរលក់ទឹកសុទ្ធនៅលើផ្លូវជាតិលេខ២នោះ។

លោកនឹងបង្ហាញខ្លួនរៀបរាប់ពីស្ថានភាពលំបាកទាំងនេះ ដោយមានពិធីការិនី២រូប គឺអ្នកនាង ម៉ៅ ស៊ីណាតនិង អ្នកនាង លី ម៉ារីណា ធ្វើការចោទសួរ។

កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ពេញរយ:មួយម៉ោងកន្លះចាប់ពីម៉ោង៦ និង៣០ នាទីតទៅ នៅល្ងាចថ្ងៃទី១០ សីហានេះ៕

មតិយោបល់