កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់Post News មុននេះបន្តិច ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងទូកទេសចរដឹកភ្ញៀវបរទេសកម្សាន្តបុកគ្នា ជាមួយទូកប្រជាពលរដ្ឋមកពីហូបការគេ ធ្វើដំណើរឆ្លងពីលិចទៅកើត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ និង៣០នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ជនបង្កឈ្មោះ ហុង ទាវ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្អួរលំ កំពង់ហៅ ស្រុកកំពង់លែង។
សមត្ថកិច្ចឃាត់ខ្លួនជនបង្កកាណូតដឹកភ្ញៀវទេសចរ នាំមកកាន់ការិយាល័យចរាចរណ៍ផ្លូវទឹក។ ចំណែកសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់