ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន

មណ្ឌលគិរី: លោកអធិការរងស្រុកកែវសីមា បានប្រាប់ Post News ថា ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើបាស់និងចែកចាយគ្រឿងញៀនដោយខុសច្បាប់។

ហេតុការណ៍ការចាប់ឃាត់ខ្លួនបានធ្វើឡើងកាលពីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងនោះដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៧នាក់ សមត្ថកិច្ចកំពុងបន្តការសួរនាំ ដើម្បីឈានទៅដល់ការចាប់ខ្លួនមេក្លោងដែលបានផ្តល់គ្រឿងញៀន៕

មតិយោបល់