ព័ត៌មានជាតិ

Update៖ ចង់សងអីទៀត!!! រថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត «សុកន »បុកម៉ូតូកិនយុវជន២នាក់អូសរាប់សិបម៉ែត្រ បែកខួរស្លាប់ទន្ទឹមគ្នាយ៉ាងរន្ធត់បំផុត

ភ្នំពេញៈ យុវជនជាអ្នករត់តុការ២នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីមានរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត សុកន មួយគ្រឿង បើកបុកម៉ូតូពីក្រោយអូសជនរងគ្រោះនិងម៉ូតរាប់សិបម៉ែត្រ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រឡប់ទៅផ្ទះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខវត្តជើងឯក ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះ ភា រម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរត់តុការ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល និងជនរងគ្រោះទី២ឈ្មោះ ប៉ាង ភេទប្រុស អាយុ២០ឆ្នាំ មានមុរបរត់តុការ មានស្រុកកំណើត ភូមិ ឃុំ​ជាមួយគ្នា អ្នកជិះខាងក្រោយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាមួយគ្រឿង ម៉ាកស្មាក់រ៉េវូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-9402 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ទើបនឹងចេញពីរត់តុការមួយកន្លែង បំណងជិះត្រឡប់ទៅផ្ទះលុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតសុកនមួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7325 ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នារេចង្កូត បុកម៉ូតូពេញទំហឹងបណ្តាលឲ្យកិនជនរងគ្រោះទាំងម៉ូតូអូសរាប់ម៉ែត្រ ​បែកក្បាលធ្លាយខួរស្លាប់ ទាំង២ភ្លាមៗនឹងកន្លែង។ ចំណែករថយន្តបង្កមានព្យាយាមបើករត់ទាំងម៉ូតូនៅក្រោមអូសជាច្រើនម៉ែត្ររួចទុករថយន្តចោលតៃរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោលស្យវិច័យរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់