ព័ត៌មានជាតិ

ហ្នឹងហើយ! នៅមិននៅដាក់របស់ហ្នឹងជាប់ខ្លួន…

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញ ឧបករណ៍ដែលជាជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន នៅក្នុងកាបូបស្ពាយ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវខាងក្រោយសណ្ឋាគាអ៊ីនធឺខន់ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានធ្វើការល្បាតនៅម្ដុំសណ្ឋាគា អ៊ីនធឺខន់ រួចក៏ប្រទះឃើញជនសង្ស័យទាំង២ខាងលើ កំពុងដើរស្ពាយកាបូប ដោយក៏មានការសង្ស័យសមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីសួរនាំ និងឆែកឆេរនៅក្នុងកាបូបស្ពាយ ក៏បានរកឃើញជញ្ជីងមួយគ្រឿង ជាឧបរណ៍កសម្រាប់ថ្លឹងគ្រឿងញៀន ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២ខាងលើកំពុងបានសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់បន្តទៀត៕

មតិយោបល់