អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកូរ៉េខាងជើងថា វាជារឿងដ៏គួរឲ្យខ្មាស់ជាទីបំផុត ប្រសិនបើកូរ៉េខាងជើងមានផែនការ ចង់ធ្វើអ្វីមួយទៅលើសហរដ្ឋអាមេរិកនោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ត្រាំ បាននិយាយថា របបនេះ នឹងមានបញ្ហាដូចជាប្រទេសមួយចំនួនតូច ដែលធ្លាប់មានកន្លងមក។
ការថ្លែងយ៉ាងដូច្នេះរបស់លោក បានកើតឡើងបន្ទាប់ពីក្រុងព្យុងយ៉ាង បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់កាំជ្រួចមីស៊ីលចំនួន ០៤ គ្រាប់ ទៅជិតមូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម។
សូមជំរាបថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចំនួនពីរលើក នៅក្នុងខែកក្កដា ដែលបានធ្វើឲ្យអាមេរិក ប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ប្រឆាំងនឹងរបបមួយនេះ៕

មតិយោបល់