ព័ត៌មានជាតិ

អាសូរណាស់! ស្រ្តីវ័យចំណាស់ម្នាក់ដេកស្លាប់នៅកណ្តាលវាលសង្ស័យថាបណ្តាលមកពីមានជំងឺគាំងបេះដូង

ប៉ៃលិនៈ មានករណីប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់ដេកស្លាប់នៅកណ្តាលវាល ដោយមិនដឹងពីមូលហេតុ នៅចំណុចក្រោមដើមធ្នង់ ជិតព្រះវិហាវត្តបេង។

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៣និង៤០ នាទីទៀបភ្លឺ នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ាត់ ភេទ ស្រី អាយុ៥១ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។ ឆ្លងតាមការសាកសួរជុំវិញរឿងហេតុ និងត្រួតពិនិត្យធ្វើកោសល្យវិច័យរបស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តថា សាកសពខាងលើបានស្លាប់ដោយសារជំងឺគាំងបេះដូង។

ចំណែកឯសពត្រូវបានសមត្ថកិច្ចប្រគល់ជូនឲ្យសាច់ញាត្ដិយកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់