ប៉ៃលិនៈ ដោយក្រោមការដឹកនាំបញ្ជារបស់លោកឧត្ដមសេនីយ៍ ជា ចាន់ឌិន ស្នងការនគរបាលខេត្ដប៉ៃលិន ឲ្យលោកអនុសេនីយ៍ឯក ហាក់ សុទ្ធ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនអូរឈើក្រំ និងលោកអនុសេនីយ៍ទោ ម៉ៅ ភារិន នាយរងប៉ុស្ដិ៍ បានសហការជាមួយទាហានថៃកងអនុសេនាធំលេខ៥៤៦ ចាប់បានប្រជាពលរដ្ឋខែ្មរបាន១នាក់ និងថៃ១នាក់។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៨យប់ ថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៧ ការឃាត់ខ្លួនគឺនៅភូមិស្ទឹង។
ប្រភពព័ត៌មានបានឲ្យដឹងថាជនដែលត្រូវឃាត់ខ្លួនទាំង២នាក់ ម្នាក់មានឈ្មោះ គិម វ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរោងរេះ ឃុំខ្នាចរមាស ស្រុកបវិល ខេត្ដបាត់ដំបង និងម្នាក់ទៀតជាជនជាតិថៃ ឈ្មោះ ចាក ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅតាប់សៃ ប្រទេសថៃ ដែលបាននាំប្រជាពលរដ្ឋខែ្មរទៅធើ្វការងារនៅខេត្តចាន់បុរីប្រទេសថៃ និងបានយកប្រាក់ឈ្នួលថ្លៃជូនចំនួន២០០០បាត ទៅដល់កនែ្លងធើ្វការងារ។
ចំណែកឯជនជាតិថៃឈ្មោះ ចាក ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅតាប់សៃ ពេលនេះត្រូវបានទាហានថៃចាប់បញ្ជូនយកទៅដាក់ពន្ធនាគារនៅ ខេត្តចាន់បូរី រីឯជនជាតិខែ្មរត្រូវប្រគល់មកឲ្យប៉ុស្ដិ៍អូរឈើក្រំ ហើយត្រូវបានមេប៉ុស្ដិ៍បានធ្វើការអប់រំណែនាំ រួចឲ្យវិលត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់